fbpx

ឯកឧត្តម នេត្រ ភក្ត្រា​ អរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជកា វិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា​​ ក្នុងការខិតខំប្រឹងប្រែងបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ រាជ មេសា
163 views

នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានលើកឡើងថា ៖« សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ។»

អត្ថបទពាក់ព័ន្ធ