fbpx

មិនមែនរូបកាត់តទេ!​ នេះជាឡាន Cybertruck របស់ Tesla ដាក់លក់ជាផ្លូវការក្នុងតម្លៃជិត 4មុឺនដុល្លារអាមេរិក

អត្ថបទដោយ ពិទូ
236 views

រថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុង concept design កាលពីខែវិច្ឆិកា ឆ្នាំ 2019 ដោយលោក Elon Musk បានសន្យាថានឹងមានអ្វីប្លែកដែលប្រកួតប្រជែងជាមួយរថយន្ត Ford F150 ដែលមានស្បែកដែកអ៊ីណុក និងបង្អួចដែលមិនអាចបំបែកបាន ដោយមានតម្លៃចាប់ផ្តើមប៉ាន់ស្មាន 39,900 ដុល្លារអាមេរិក។ 

បួនឆ្នាំក្រោយ ពោលគឺនៅក្នុងឆ្នាំ2023នេះ ទីបំផុត Cybertruck ត្រូវបានដាក់លក់ជាផ្លូវការ ដែលតួឡានធ្វើពីដែកអ៊ីណុក ដោយឡាននេះមានតម្លៃជិតទ្វេដងនៃតម្លៃដើមដែលបានគ្រោងទុក។ មិនមានអ្វីច្រើនទេដែលអាចនិយាយបានអំពីរូបរាងរបស់ Cybertruck ដែលមើលទៅហាក់ដូចជារថយន្តនៅក្នុងពេលក្តីស្រម៉ៃ។

វាច្បាស់ជាមើលទៅមិនដូចរថយន្តភីកអាប់រាបស្មើផ្សេងទៀតដែលដាក់លក់នៅលើទីផ្សារជាមួយនឹងរូបរាងបែបត្រីកោណ និងដំបូលដ៏ធំ។ យោងតាមលោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla បានបញ្ជាក់ថា មូលហេតុនៃការរចនាឡាន Cybertruck នេះ លោកត្រូវបានបំផុសគំនិតដោយ Submersible Lotus Esprit ពី “The Spy Who Loved Me” Bond flick ៕

អត្ថបទពាក់ព័ន្ធ