fbpx

ហ្វីលីពីន ស្ថិតនៅលើ “Ring of Fire” ជាខ្សែក្រវាត់នៃភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ងាយនឹងមានគ្រោះរញ្ជួយដី

អត្ថបទដោយ ពិទូ
152 views

អ្នកធ្វើការ អ្នកស្រុក និងសិស្សានុសិស្ស ត្រូវបានគេជម្លៀសចេញពីអគារនានាក្នុងរដ្ឋធានី Manila របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ទី 5 ខែ ធ្នូ ឆ្នាំ 2023 បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 5.9 រិចទ័របានវាយប្រហារលើកោះ Luzon។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសទេ ហើយទីភ្នាក់ងាររញ្ជួយដីបាននិយាយនៅលើ X ដែលជាអតីត Twitter ថា ខ្លួនមិនរំពឹងថានឹងមានការខូចខាតនោះទេ ប៉ុន្តែបានព្រមានពីការរញ្ជួយដី។  រូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយនៅលើ X បានបង្ហាញអំពីសកម្មភាពរបស់មន្រ្តីរដ្ឋាភិបាល បានចាកចេញពីអគារ ព្រឹទ្ធសភា វិមានប្រធានាធិបតី និងអគារក្រសួងយុត្តិធម៌។

និស្សិតក៏ ត្រូវបានជម្លៀសចេញពីសាកលវិទ្យាល័យផងដែរ។ គួរឱ្យដឹងថា ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសហ្វីលីពីនដែលស្ថិតនៅលើ “Ring of Fire” ដែលជាខ្សែក្រវាត់នៃភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងមានសកម្មភាពរញ្ជួយដី៕ 

អត្ថបទពាក់ព័ន្ធ