fbpx

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់ទីក្រុងឌូបៃ ដើម្បីអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28)

អត្ថបទដោយ រាជ មេសា
160 views

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដើម្បីអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៣។

សូមបញ្ជាក់ថា នៅក្នុងរសៀលថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងឡើងថ្លែងសន្ទរកថា ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងនៅលើឆាកអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

អត្ថបទពាក់ព័ន្ធ