fbpx

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: រៀបចំសិក្ខាសាលាស្តីពី ការធ្វើសវនកម្មសមិទ្ធកម្ម ជូនមន្រ្តីក្រោមឱវាទក្រសួងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល

អត្ថបទដោយ ពិទូ
181 views

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានរៀបចំសិក្ខាសាលាស្តីពី “ការធ្វើសវនកម្មសមិទ្ធកម្ម” ក្រោមអធិបតីភាពឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អង្គភាព និងមន្ទីររាជធានី ខេត្ត សរុបប្រមាណជាង១០០នាក់។

អង្គសិក្ខាសាលាខាងលើ ក៏មានការអញ្ជើញជារួមជាវាគ្មិនជំនាញធ្វើបទឧទេ្ទសនាម ដោយឯកឧត្តមបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារ។

សូមបញ្ជាក់ជូនថាសិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងលើប្រធានបទ “សវនកម្មសមិទ្ធកម្ម” ក្នុងគោលបំណងដើម្បីពិនិត្យលើភាពសន្សំសំចៃនៃសកម្មភាពស្របតាមគោលការណ៍ ការអនុវត្តរដ្ឋបាល គោលនយោបាយគ្រប់គ្រងល្អ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ និងធនធានផ្សេងៗទៀតរួមទាំងការត្រួតពិនិត្យព័ត៌មាន ការចាត់ចែងពិនិត្យតាមដាន វាស់វែងសមិទ្ធកម្ម នីតិវិធីអនុវត្តដោយសវនដ្ឋាន ប្រសិទ្ធផលនៃនៃសមិទ្ធកម្មទាក់ទងនឹងការសម្រេចគោលបំណងរបស់សវនដ្ឋាន និងផលប៉ះពាល់ជាក់ស្តែងរបស់សកម្មភាពធៀបនឹងការរំពឹងទុក៕

អត្ថបទពាក់ព័ន្ធ