fbpx

លោកជំទាវបណ្ឌិតសភាចា្យ ភឿង សកុណា អញ្ជើញចូលរួមខួបអនុស្សាវរីយ៍លេីកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

អត្ថបទដោយ ពិទូ
170 views

ខួបអនុស្សាវរីយ៍លេីកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ

ខួបអនុស្សាវរីយ៍លេីកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចា្យ ភឿង សកុណា បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ការ​យាង​និមន្តចូលរួមរបស់សម្ដេចព្រះ​សង្ឃរាជ​ទាំងពីរ​គណៈ​និងការ​អញ្ជើញចូលរួម​របស់​សម្តេច ឯកឧត្ដម​ លោក​ជំទាវ ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ ឯកអគ្គរដ្ឋទូត​ ឯកអគ្គរាជទូត​​ប្រចាំ​កម្ពុជា​ អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ សិស្ស និស្សិត បញ្ញាវ័ន្ត និងយុវជនយ៉ាង​ច្រើន​កុះករ។

សូមរម្លឹកថា ក្រោម​ដំបូលសុខសន្តិភាព និងការអនុវត្តដោយជោគជ័យ​នៃនយោបាយ​ឈ្នះ ឈ្នះ ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​ បានអនុវត្ត​​ការងារ​សម្រេច​បាន​នូវ​សមិទ្ធផលជា​ផ្លែផ្កា​​គួរ​ជា​ទីមោទកៈដែល​​រួមមាន​ដូចជា ការ​បណ្តុះ​បណ្តាល​និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ជាតិ, កិច្ច​សហប្រតិបត្តិការ​ជាតិនិង​អន្តរជាតិ​ក្នុងការការពារ​ និង​អភិរក្ស​បេតិកភណ្ឌវប្បធម៌, ការ​ស្រាវជ្រាវនិង​បោះពុម្ពផ្សព្វផ្សាយ, ការ​ទាមទារ​មក​វិញ​នូវវត្ថុ​សិល្បៈខ្មែរ​ដែល​បាត់បង់,​ និង​ការសិក្សា​រៀបចំឯកសារ​ចុះ​បញ្ជីបេតិកភណ្ឌ​វប្បធម៌​ទាំងរូបីនិង​អរូបី​ទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោកប្រកបដោយជោគជ័យ​ជា​បន្ត​បន្ទាប់។

សមិទ្ធផល​​លេច​ធ្លោ​ក្នុង​វិស័យវប្បធម៌ដែល​លើក​ឡើងខាងលើ​នេះ បានរៀបចំ​តាំង​បង្ហាញ​ជា​សាធារណៈ​នៅក្នុងស្តង់​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​​ខួបអនុស្សាវរីយ៍​លើកទី២៥ នៃការបញ្ចប់​សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ការអនុវត្ត​ដោយ​ជោគជ័យ​នៃនយោបាយឈ្នះ ឈ្នះ ដែល​ប្រព្រឹត្តិទៅនៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០២៣៕

អត្ថបទពាក់ព័ន្ធ