fbpx

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ នៅថ្ងៃឆ្លងឆ្នាំ

អត្ថបទដោយ ពិទូ
132 views

ថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អាជ្ញាធរជាតិអប្សារា។

នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ ត្រៀមឆ្លងចូលឆ្នាំសកល ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាច្រើនពាន់នាក់ បានមកទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្ត។

ការមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរ គោរពប្រតិបត្តិអង្គរ រក្សាសណ្តាប់ធ្នាប់ល្អ មានអធ្យាស្រ័យគ្នាទៅវិញទៅមក កុំធ្វេសប្រហែសរាល់ទ្រព្យសម្បត្តិដែលមានតម្លៃ និងប្រកាន់ខ្ជាប់នូវឥរិយាបថចូលរួមថែរក្សាបរិស្ថាន ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរទាំងអស់គ្នា៕

អត្ថបទពាក់ព័ន្ធ