fbpx

ឡាន VinFast របស់វៀតណាម បញ្ចេញម៉ូដែលថ្មី ត្រៀមវាយលុកចូលទីផ្សាររថយន្ត សហរដ្ឋអាមេរិក

អត្ថបទដោយ ពិទូ
148 views

ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ហើយទើបតែចូលទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញផែនការ ដើម្បីដើរតាមទីផ្សាររថយន្តភីកអាប់ដ៏ពេញនិយមរបស់អាមេរិក។ នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅទីក្រុង Las Vegas ក្រុមហ៊ុន Vinfast បានបង្ហាញអំពីរថយន្តគម្រូ VF Wild ដែលជារថយន្តភីកអាប់អគ្គិសនីទំហំមធ្យម។

លោក Tran Mai Hoa អគ្គនាយករងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា “នេះមិនមែនគ្រាន់តែជាផលិតផលថ្មីក្នុងការផ្តល់ជូនរបស់យើងនោះទេ នេះបង្ហាញពីក្តីប្រាថ្នារបស់យើងក្នុងការបណ្តាក់ទុនចូលទៅក្នុងទីផ្សាររថយន្តភីកអាប់អគ្គិសនីដែលមានល្បឿនលឿន និងរីកចម្រើន”។

VF Wild ស្រដៀងទៅនឹងរថយន្តភីកអាប់ខ្នាតកណ្តាលទំនើបផ្សេងទៀត វាមានទ្វារបួន កៅអីពីរជួរ និងផ្នែកខាងក្រោយសម្រាប់ដឹកទំនិញ។ គួរឱ្យដឹងថា VinFast បានប្រឈមមុខនឹងបញ្ហាមួយចំនួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ យានជំនិះដំបូងរបស់ខ្លួនដែលផ្តល់ជូនសម្រាប់លក់នៅទីនេះគឺ VF 8 ប្រណិត បានទទួលការវាយតម្លៃដ៏គួរឱ្យភ័យខ្លាចមួយចំនួនពីអ្នករិះគន់ ។ ជាការឆ្លើយតប VinFast ក្រោយមកបាននិយាយថា ខ្លួនបានធ្វើការកែលម្អរថយន្តនេះ ដោយផ្អែកលើមតិមួយចំនួនរបស់អ្នកសារព័ត៌មាន។  

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 VinFast ជាផ្នែកមួយនៃក្រុមហ៊ុន Vingroup របស់វៀតណាម ហើយ Vingroup នេះពាក់ព័ន្ធនឹងអ្វីៗគ្រប់យ៉ាងចាប់ពីសួនកម្សាន្ត រហូតដល់អចលនទ្រព្យ មន្ទីរពេទ្យ និងការគ្រប់គ្រងទិន្នន័យ។​ ដោយឡែក VinFast បានផ្តោតអាជីវកម្មរបស់ខ្លួន តែលើរថយន្តអគ្គិសនីប៉ុណ្ណោះ។ ជាក់ស្តែងបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់រោងចក្រនៅរដ្ឋ North Carolina ដើម្បីផ្គត់ផ្គង់រថយន្តអគ្គិសនីសម្រាប់ទីផ្សារអាមេរិក៕

អត្ថបទពាក់ព័ន្ធ