fbpx

មេដឹកនាំ កូរ៉េខាងជើង បាញ់មីសុីលមួយគ្រាប់ ចែងចាំងពន្លឺ ភ្លឺពេញមេឃ ក្រោយភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ

អត្ថបទដោយ ពិទូ
171 views

កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​មួយ​គ្រាប់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ខណៈ​ភាព​តាន​តឹង​បាន​កើន​ឡើង​បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​ថ្មី​ៗ​របស់​ក្រុង​ព្យុងយ៉ាង និង​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​ខ្លួន។

កូរ៉េខាងជើងបានបង្កើនសម្ពាធលើទីក្រុងសេអ៊ូល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រកាសថាខ្លួនជា “សត្រូវសំខាន់” ដោយនិយាយថា កូរ៉េខាងជើងនឹងមិនបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងឡើយ ហើយប្តេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរលើសម្ព័ន្ធមិត្តរបស់អាមេរិក និងអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។

យោធាកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលកាលពីថ្ងៃអាទិត្យដែលបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង បានហោះប្រហែល ១ពាន់គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ដោយបន្ថែមថាទីក្រុងសេអ៊ូលកំពុងដំណើរការការវិភាគលើមីស៊ីលនេះដោយមានការសម្របសម្រួលជាមួយ អាមេរិក និងជប៉ុន។

ទាហានកូរ៉េខាងជើង បាននាំយកអាវុធធុនធ្ងន់ត្រឡប់ទៅតំបន់គ្មានយោធាជុំវិញព្រំដែនខាងជើង-ខាងត្បូង និងបានស្ដារប៉ុស្តិ៍យាមដែលប្រទេសទាំងពីរបានរុះរើ បន្ទាប់ពីទីក្រុងសេអ៊ូលបានផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ រវាងកូរ៉េទាំងពីរក្នុងការតវ៉ាជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េ​ខាង​ជើង​និង​កូរ៉េខាង​ត្បូង​ នៅ​តែ​មាន​លក្ខណៈ​បច្ចេកទេស​ក្នុង​សង្គ្រាម​ព្រោះ​សង្រ្គាម​កូរ៉េ​ឆ្នាំ​១៩៥០​ ដល់​ ១៩៥៣ ​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​ និងមិនមែនជា ​សន្ធិសញ្ញា​សន្តិភាពឡើយ៕

អត្ថបទពាក់ព័ន្ធ