fbpx

Apple អវត្តមានសារជាថ្មីនៅក្នុងកម្មវិធី ពិព័រណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ CES 2024

អត្ថបទដោយ ពិទូ
112 views

ក្រុមហ៊ុនបច្ចេកវិទ្យានានា បានបង្ហាញពីឧបករណ៍ចម្លែកៗ និងការច្នៃប្រឌិតថ្មីនៅក្នុងកម្មវិធី Consumer Electronics Show នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ផលិតផលបច្ចេកវិទ្យាដែលត្រូវបានគេច្នៃប្រឌិតនោះ រួមមានដូចជា ខ្នើយដែលដំណើរការដោយ AI ដែលអាចកាត់បន្ថយការស្រមុក និងកញ្ចក់ដែលអាចដឹងពីអារម្មណ៍របស់អ្នក និងកញ្ចក់រថយន្តដែលតាមដានភ្នែករបស់អ្នក។

 យ៉ាងណាមិញ ក្រុមហ៊ុន Apple បានអវត្តមាន ម្តងទៀតនៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងឆ្នាំ 2024នេះ។ ក្រុមហ៊ុនអាមេរិកមួយនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ដោយបាន ប្រកាសដាក់លក់ វែនតា Vision Pro ចាប់ពីថ្ងៃទី 2 ខែកុម្ភៈ តទៅ។ លោក Jitesh Ubrani អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បាននិយាយថា “វាមិនមែនជារឿងចម្លែកទេសម្រាប់ Apple ក្នុងការចាប់យកចំណាប់អារម្មណ៏ពីមហាជននៅជុំវិញពិភពលោក បើទោះបីជាពួកគេមិនបានចូលរួមកម្មវិធី CES ក៏ដោយ។  

ជាឧទាហរណ៍ ក្រុមហ៊ុន Sony បានបញ្ចេញវែនតា​ VR ដែលអាចបញ្ជាបានដោយចិញ្ចៀនឆ្លាតវៃ ហើយ Qualcomm បានបញ្ចេញបន្ទះឈីប Snapdragon ថ្មីសម្រាប់ VR headset ដូចគ្នាផងដែរ ៕

អត្ថបទពាក់ព័ន្ធ