fbpx

តារារ៉េបកម្ពុជា VannDa ប៉ះតារារ៉េបស្រីជប៉ុន Awich ក្នុងបទចម្រៀងថ្មី 6 YEARS IN THE GAME

អត្ថបទដោយ ពិទូ
195 views

បទចម្រៀង 6 YEARS IN THE GAME ដែលជាបទថ្មីរបស់កំពូលតារារ៉េប វណ្ណដា ច្រៀងរួមគ្នាជាមួយនឹងតារារ៉េបស្រី ជប៉ុន Awich នឹងចេញជាផ្លូវការនាល្ងាចថ្ងៃទី 22 ខែមករា ឆ្នាំ2023នេះ។

នេះជាបទថ្មីទៀតរបស់ កំពូលតារាចម្រៀងរ៉េប វ័យក្មេងពេញដោយសមត្ថភាព គឺ VannDa ដើម្បីត្រៀមទម្លាក់ឱ្យហ្វេនដែលជាអ្នកគាំទ្ររបស់លោក ក្នុងថ្ងៃពិសេស 22/01/2024 ដែលថ្ងៃខែ ឆ្នាំនេះ លោកធ្លាប់បានទម្លាក់បទល្បីៗជាច្រើនដូចជា J+O , បទ BORN THIS WAY, បទ If I Die, បទ KHMER BLOOD និង បទ CHAPTER1 ជាដើម។

អ្វីដែលពិសេស គឺបទ 6 YEARS IN THE GAME នឹងមានការ Collaboration រវាងតារារ៉េបកម្ពុជា VannDa និង​តារារ៉េបស្រីជប៉ុន Awich។ អ្នកគាំទ្ររបស់ Producer ប្រចាំកម្មវិធី The Rapper Cambodia រូបនេះ ក៏ចង់ឃើញ idol របស់ខ្លួនធ្វើការចេញចម្រៀងថ្មីរួមគ្នាជាមួយតារារ៉េបវៀតណាម Suboi ផងដែរ៕

អត្ថបទពាក់ព័ន្ធ