ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ចិន បាននិយាយថា ប្រទេសចិនបានរីកចម្រើនយ៉ាងរឹងមាំនៅក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍន៍ 5G កាលពីឆ្នាំមុន ជាមួយនឹងចំនួនស្ថានីយ៍មូលដ្ឋាន 5G បានកើនឡើងដល់ជិត 3.38 លាន។
នៅចុងឆ្នាំមុន ប្រទេសចិន មានគម្រោងអ៊ិនធឺណិត ដែលដំណើរការដោយថាមពល 5G ច្រើនជាង 10,000 ហើយកម្មវិធីសាកល្បង 5G ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងតំបន់សំខាន់ៗដូចជា ទេសចរណ៍វប្បធម៌ ការថែទាំវេជ្ជសាស្រ្ត និងការអប់រំ ដើម្បីជួយស្ដារ និងពង្រីកការប្រើប្រាស់។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួង MIIT របស់ចិន ក្នុងសន្និសីទសារព័ត៌មាន។
លោកបានបន្ថែមថា អ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G របស់ប្រទេសចិនបានកើនឡើងដល់ 805 លាននាក់នៅចុងឆ្នាំមុន។យោងតាមការប៉ាន់ស្មានរបស់ស្ថាប័នស្រាវជ្រាវ 5G ត្រូវបានគេរំពឹងថានឹងជួយបង្កើតទិន្នផលសេដ្ឋកិច្ច ប្រមាណ 261.36 ពាន់លានដុល្លារ ក្នុងឆ្នាំ 2023 ពោលគឺកើនឡើង 29 ភាគរយបើធៀបនឹងតួលេខដែលបានចុះបញ្ជីក្នុងឆ្នាំ 2022 ៕