ក្រុមហ៊ុន Toyota បានជំរុញឱ្យម្ចាស់រថយន្តចាស់ៗចំនួន 50,000 គ្រឿងក្នុងសហរដ្ឋអាមេរិក ធ្វើការជួសជុលជាបន្ទាន់ ដោយសារតែពោងសុវត្ថិភាពដែលផលិតដោយ Takata អាចផ្ទុះ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។ សា្លកណែនាំ “កុំបើកបរ” គ្របដណ្តប់លើម៉ូដែលរបស់ក្រុមហ៊ុន Toyota មួយចំនួន រាប់ចាប់ពីស៊េរីឆ្នាំ 2003 ដល់ឆ្នាំ 2005 ។
ចាប់តាំងពីឆ្នាំ 2009 មានអ្នកបើកបរជាង 30 នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតដោយសារតែបំពង់ខ្យល់ដែលផលិតដោយក្រុមហ៊ុន Takata ។ ក្រុមហ៊ុន Toyota និយាយថា “ប្រសិនបើពោងសុវត្ថិភាពដាក់ពង្រាយ នោះផ្នែកមួយនៅខាងក្នុងទំនងជានឹងផ្ទុះ និងបាញ់បំណែកដែកដ៏មុតស្រួច”។ បំណែកទាំងនោះ “អាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់ដល់អ្នកបើកបរ ឬអ្នកដំណើរ”។ រថយន្តដែលជាប់ពាក់ព័ន្ធនឹងការប្រមូលយកមកវិញនោះមានម៉ូដែល Corolla ឆ្នាំ 2003-2004, Corolla Matrix ឆ្នាំ 2003-2004 និង RAV4 ឆ្នាំ 2004-2005។
បញ្ហាធ្ងន់ធ្ងរជាមួយពោងសុវត្ថិភាព Takata បានបណ្តាលឱ្យមានការប្រមូលមកវិញនូវរថយន្តដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងផលិតផលជាង 100 លាន និងក្រុមហ៊ុនផលិតរថយន្តជាង 20 ។ បន្ទាប់ពីជាងមួយទសវត្សរ៍កន្លះនៃការប្រមូលមកវិញ បណ្ដឹង និងការស៊ើបអង្កេតឧក្រិដ្ឋកម្មនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Takata បានដាក់ពាក្យសុំក្ស័យធននៅឆ្នាំ 2017 ។ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ទៅឱ្យ Key Safety Systems ដែលគ្រប់គ្រងដោយចិនក្នុងតម្លៃប្រហែល 1.6 ពាន់លានដុល្លារ ៕