fbpx

Google ត្រៀមបញ្ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Android 15

អត្ថបទដោយ ពិទូ
102 views

Google ជានិច្ចជាកាលតែងតែបញ្ចេញនូវ Developer Version សម្រាប់កំណែ Update ប្រព័ន្ធប្រតិបត្តិការ Android នៅរៀងរាល់ ខែកុម្ភៈ។ រឿងនេះបាន Google បាន​ធ្វើរួចមកហើយសម្រាប់ Android 12, Android 13 និង Android 14 ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់ឃើញ Google បញ្ចេញ Developer Version សម្រាប់ Android 15 នៅឡើយទេ។

យ៉ាណាមិញ គេរំពឹងថា Google នឹងទម្លាក់ Preview Version សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 15 នៅក្នុងសប្តាហ៍នេះ។ ហើយទូរស័ព្ទ Pixel ចាប់ពីម៉ូដែល Pixel 6 ឡើងទៅ នឹងអាចធ្វើការ Update ឡើងទៅកាន់ Android Version ជំនាន់ថ្មីនេះបាន។ មិនទាន់ត្រូវបានគេដឹងច្រើនអំពីប្រព័ន្ធប្រតិបត្តិការ Android 15 នៅឡើយទេ ប៉ុន្តែការ Update ប្រហែលជានឹងរួមបញ្ចូលមុខងារ Private Spaces ដែលត្រូវបានបង្ហើបឱ្យដឹងកាលពីឆ្នាំមុន។

មុខងារនេះនឹងជំនួសកម្មវិធី third-party apps ហើយនឹងផ្តល់ជាជម្រើស option មួយដើម្បីលាក់ photo folders, apps ឬ ទិន្នន័យ sensitive ផ្សេងទៀតនៅក្នុងកន្លែង private place មួយ។ គេរំពឹងថា Android 15 នឹងនាំមកនូវមុខងារ function ថ្មីៗជាច្រើន ដែលធ្វើឲ្យទូរស័ព្ទកាន់តែងាយស្រួលប្រើជាងមុន៕

អត្ថបទពាក់ព័ន្ធ