fbpx

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ

អត្ថបទដោយ រាជ មេសា
121 views

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាសុីននីមួយៗ ដែលមានសារៈសំខាន់បម្រើដល់វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារវិស្វកម្មនេះដើរតួសំខាន់ណាស់ក្នុងការបង្កភាពងាយស្រួល និងចំនេញពេលវេលា​និងថវិកា ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនមានការសិក្សាបច្ចេកទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ ស្វាយចន្ទី ជាដើម។

៤ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និងមានប្រសិទ្ធភាព៕

អត្ថបទពាក់ព័ន្ធ