fbpx

អ្នកឧកញ៉ា គិត ម៉េង គាំទ្រយ៉ាងពេញទំហឹងចំពោះការឈរឈ្មោះរបស់ភរិយា លោកជំទាវ ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន

អត្ថបទដោយ ពិទូ
110 views

អ្នកឧកញ៉ា គិត ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង និងប្រកាន់ជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះការឈរឈ្មោះរបស់ភរិយា លោកជំទាវ ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវកិច្ចខិតខំប្រឹងប្រែង ធនធាន និងការគាំទ្ររួមគ្នា ឆ្ពោះទៅការជំរុញសមាគមសិល្បករខ្មែរឱ្យឈានទៅកាន់កម្រិតខ្ពស់ថែមទៀត។ នេះគឺជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រ និងការលះបង់ដោយឥតងាករេរបស់អ្នកឧកញ៉ា និង ឧត្តមភរិយា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសារមួយជូនពរដល់ភរិយា លោកជំទាវ ម៉ៅ ចំណាន ដោយមានខ្លឹមសារថា មានទស្សនៈមួយលើកឡើងថា៖ “នៅពីក្រោយបុរសជោគជ័យគ្រប់រូបគឺតែងតែមានស្ត្រីដែលជឿជាក់លើគាត់”។ អូនមិនត្រឹមតែជឿជាក់លើបងប៉ុណ្ណោះទេ អូនថែមទាំងបានកសាងអ្វីៗទាំងអស់ជាមួយបងផងដែរ។ អារម្មណ៍រីករាយរបស់បង និងការអរគុណរបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងនោះទេ ខណៈដែលបងមានរូបអូននៅក្នុងដំណើរជីវិតរួមគ្នា។  រីករាយថ្ងៃកំណើតដល់អូនដែលមិនមែនគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់បងប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងរបស់បងទាំងមូល។ រីករាយថ្ងៃកំណើតដល់អូនដែលធ្វើឱ្យជីវិតរបស់យើងដូចជាដំណើរផ្សងព្រេងដ៏អស្ចារ្យ”៕

អត្ថបទពាក់ព័ន្ធ