fbpx

ថៃ គ្រោងចេញច្បាប់ថ្មី ហាមឃាត់ការប្រើប្រាស់កញ្ឆា សម្រាប់ជាការកម្សាន្ត

អត្ថបទដោយ ពិទូ
167 views

រដ្ឋមន្ត្រីសុខាភិបាលថៃ បានប្រាប់រ៉យទ័រ ក្នុងបទសម្ភាសន៍មួយថាប្រទេសថៃ នឹងហាមឃាត់ការប្រើប្រាស់កញ្ឆានៅចុងឆ្នាំ 2024 ប៉ុន្តែនៅតែបន្តអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់គោលបំណងវេជ្ជសាស្រ្ត។

ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានអនុញាតឱ្យមានការប្រើប្រាស់ថ្នាំកញ្ឆា ដែលដំបូងឡើយសម្រាប់ការប្រើប្រាស់ជាឱសថក្នុងឆ្នាំ 2018 បន្ទាប់មកសម្រាប់ការប្រើប្រាស់កម្សាន្តនៅឆ្នាំ 2022។ ការផ្លាស់ប្តូរនេះបានបង្កើតឧស្សាហកម្មមួយដែលត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃរហូតដល់ 1.2 ពាន់លានដុល្លារអាមេរិក នៅឆ្នាំ 2025 ខណៈដែលហាងកញ្ឆារាប់ម៉ឺនបានផ្ទុះឡើងរួមជាមួយ ដែលមានលក់នៅតាមហាងស្ប៉ា ភោជនីយដ្ឋាន និងពិធីបុណ្យ Festival នានា។ ក្រុមអ្នករិះគន់និយាយថា ច្បាប់មួយចំនួនត្រូវបានប្រញាប់ប្រញាល់ចេញ និងអនុម័តក្នុងរយៈពេលមួយដ៏ខ្លី។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Cholnan Srikaew បាននិយាយ សំដៅលើការប្រើប្រាស់កញ្ឆាក្នុងលក្ខណៈកម្សាន្ត ថា “បើគ្មានច្បាប់គ្រប់គ្រងកញ្ឆាទេ វានឹងត្រូវប្រើប្រាស់ខុស។ ការប្រើប្រាស់​កញ្ឆា​ខុស​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​កុមារ​ថៃ​”៕

អត្ថបទពាក់ព័ន្ធ