fbpx

វ៉ែនតា Vision Pro តម្លៃ 3500ដុល្លារ របស់ Apple ត្រូវបានប្រើដោយគ្រូពេទ្យ អំឡុងការវះកាត់ ដោយសារហេតុផលសំខាន់នេះ

អត្ថបទដោយ ពិទូ
77 views

របាយការណ៍របស់ចក្រភពអង់គ្លេស បានធ្វើការពិពណ៌នាអំពីរបៀបដែល Vision Pro ត្រូវបានប្រើក្នុងការវះកាត់ ដោយកុំព្យូទ័រ ហើយគេបានដាក់ឈ្មោះថាជា “Game Changer”។ ឧបករណ៍តម្លៃ 3500 ដុល្លាររបស់ Apple មួយនេះ ត្រូវ​បាន​ប្រើ​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន ​ដោយ​គ្រូពេទ្យ​វះកាត់​ប្រព័ន្ធប្រសាទ សហរដ្ឋ​អាមេរិក​ លោក​វេជ្ជបណ្ឌិត Robert Masson ក្នុង​ប្រតិបត្តិការ​មួយ​។  

Vision Pro ត្រូវបានគេនិយាយថាអាច “លុបបំបាត់កំហុសរបស់មនុស្ស” ដោយធានាថាដំណើរការ និងឧបករណ៍ត្រឹមត្រូវ ត្រូវបានប្រើប្រាស់ពេញមួយប្រតិបត្តិការវះកាត់របស់គ្រូពេទ្យ។ កាលពីម្សិលមិញក្រុមហ៊ុន Apple បានពណ៌នាអំពីរបៀបដែល Vision Pro ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីជួយគ្រូពេទ្យវះកាត់ធ្វើផែនការ និងមើលឃើញប្រតិបត្តិការដែលត្រូវបានអនុវត្តដោយជំនួយពីមនុស្សយន្ត។ 

គួររំលឹកថា Apple បានធ្វើការដាក់លក់ឧបករណ៍ VR ឈ្មោះថា Vision Pro នៅទីផ្សារសហរដ្ឋអាមេរិក នៅក្នុងតម្លៃ 3500 ដុល្លារ។ ឧបករណ៍នេះ ត្រូវបានគេចាត់ទុកថាជាបច្ចេកវិទ្យានៃអនាគត ដោយសារតែមនុស្សនឹងកាន់តែមាន device មួយទំនើបជាងមុន ពោលគឺទំនើបជាងទូរស័ព្ទស្មាតហ្វូន ដែលយើងសព្វថ្ងៃកំពុងប្រើទៅទៀត។ យ៉ាងណាមិញ ក៏មានមតិខ្លះបានលើកឡើងទន្ទឹមគ្នាដែរថា Vision Pro មានភាពទំនើប និងធ្វើអោយការរស់នៅប្រចាំថ្ងៃរបស់មនុស្សងាយស្រួលជាងមុន ប៉ុន្តែវាហាក់មានតម្លៃថ្លៃបន្តិច បើធៀបនឹងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន អ្នកខ្លះនឹងមិនទិញវាយកមកប្រើនោះទេ៕

អត្ថបទពាក់ព័ន្ធ