fbpx

ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤ ក្រោមប្រធានបទ “បង្កើតថ្មី និងលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំ”

អត្ថបទដោយ រាជ មេសា
170 views

រាជធានីភ្នំពេញ៖ នៅមជ្ឈមណ្ឌលវប្បធម៌សម្ដេច ហ៊ុន សែន និងលោកជំទាវ នៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (Francophonie) ស្ដីពីប្រទេសប្រើប្រាស់ភាសាបារាំង ក្រោមប្រធានបទ “Créer, Innover, Entreprendre en français” ដែលមានន័យថា “បង្កើតថ្មី និងលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាពតាមរយៈភាសាបារាំង” ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពលោកបណ្ឌិត នូវ វីរ៉ា នាយករងវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គរុនិស្សិត និស្សិត និងសិស្សានុសិស្ស ចំនួនប្រមាណ ២០០នាក់ ព្រមទាំងមានការរៀបចំសម្ដែងសិល្បៈដូចជា របាំ ចម្រៀង ល្បែងសិក្សា សម្ដែងឈុតរឿងខ្លី របស់គរុនិស្សិត និស្សិតភាសាបារាំង និងសិស្សានុសិស្ស ដែលសិក្សាភាសាបារំាងនៃវិទ្យាល័យអនុវត្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

អត្ថបទពាក់ព័ន្ធ