fbpx

ហាង Starbucks ធំជាងគេនៅលើពិភពលោក មានវត្តមាននៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន

អត្ថបទដោយ ពិទូ
87 views

Starbucks បង្កើនការច្នៃប្រឌិតកាហ្វេបន្ថែមទៀត តាមរយៈការដាក់ចេញនូវភេសជ្ជៈ Oleato ដំបូងរបស់ខ្លួន ដែលលាយកាហ្វេជាមួយប្រេងអូលីវ កាលពីថ្ងៃសុក្រ រួមទាំងភេសជ្ជៈតាមតម្រូវការសម្រាប់ទីផ្សារប្រទេសចិនចំពេលមានការពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសយក្សអាស៊ីមួយនេះ។ ហាង Starbucks ដែលធំជាងគេបំផុតនៅលើសកលលោក គឺនៅក្នុងប្រទេសចិន នេះហើយ។

Starbucks បានបង្ហាញភេសជ្ជៈ Oleato ចំនួនប្រាំមួយនៅក្នុងប្រទេសចិន ដែលនេះជាលើកទីមួយនៅទូទាំងពិភពលោកដែល Oleato តាមតម្រូវការត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។ ភេសជ្ជៈ Oleato ត្រូវបានបង្កើតឡើងដោយប្រើរូបមន្ត កាហ្វេអារ៉ាប៊ីកា លាយជាមួយប្រេងអូលីវ និងបន្ថែម Partanna។ Drink មួយនេះនឹងមាននៅក្នុងហាង Starbucks Reserve មួយចំនួននៅក្នុងប្រទេសចិន។

Howard Schultz ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Starbucks មានវត្តមាននៅក្នុងកម្មវិធីសម្ពោធដែលធ្វើឡើងនៅហាង Starbucks Reserve Shanghai Roastery។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅទីក្រុង Milan កាលពីឆ្នាំមុន ភេសជ្ជៈថ្មីត្រូវបានដាក់លក់នៅលើទីផ្សាររួមមានប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក កាណាដា ជប៉ុន ចក្រភពអង់គ្លេស និងប្រទេសបារាំង៕

អត្ថបទពាក់ព័ន្ធ