fbpx

នាយកប្រតិបត្តិក្រុមហ៊ុន Apple អះអាងថា អ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសចិន រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការបញ្ចេញកាបូន

អត្ថបទដោយ ពិទូ
104 views

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូន។

ការបំភាយកាបូនដ៏ធំបំផុតគឺបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់របស់អតិថិជន ហើយក្រុមហ៊ុន Apple បានកំណត់គោលដៅរបស់ខ្លួនដើម្បីឱ្យមានការបំភាយកាបូនមួយនៅក្នុងកម្រិតទាប ចំពោះផលិតផលរបស់ខ្លួនទាំងអស់នៅត្រឹមឆ្នាំ 2030។ នេះបើតាមការបញ្ជាក់ពី លោក Tim Cook ក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សានៅឯវេទិកាអភិវឌ្ឍន៍ចិន ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple រូបនេះ បាននិយាយថា Apple បានប្រកាសផលិតផលដែលប្រើប្រាស់ កាបូននៅក្នុងកម្រិតទាបដំបូងរបស់ខ្លួន ហើយវាគឺជា Apple Watch។ លោក Tim Cook បាននិយាយយ៉ាងដូច្នោះថា “យើងនឹងមិនអាចសម្រេចបាននូវគោលបំណងរបស់យើង ហើយក៏មិនអាចសម្រេចបាននូវការប្រើប្រាស់កាបូនរបស់យើងនៅលើនាឡិកាដោយគ្មានអ្នកផ្គត់ផ្គង់របស់យើងដែរ។ វាពិតជាបញ្ហាដែលនិយាយអោយងាយយល់ថា មួយបូកមួយស្មើនឹងបី។ វាជាការសហការដែលមានសារៈសំខាន់ខ្លាំងណាស់”។

ដោយលើកឡើងថាក្រុមហ៊ុនមានអ្នកផ្គត់ផ្គង់ច្រើននៅក្នុងប្រទេសចិន លោក Cook បាននិយាយថា “ពួកគេមិនត្រឹមតែទទួលនូវទំនួលខុសត្រូវដើម្បីសម្រេចបាននូវគោលដៅប៉ុណ្ណោះទេ ពួកគេក៏មានគំនិតច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បីធ្វើអ្វីៗប្រសើរឡើងផងដែរ”។ លោក​និយាយបែបនេះ ​ខណៈ​ដែល​​បាន​សង្កត់​ធ្ងន់​លើ​តួនាទី​សំខាន់​របស់​ដៃគូ​ចិន​ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ថា​ “ប្រសិន​បើ​អ្នក​ចង់​ទៅ​លឿន​ទៅ​តែ​ម្នាក់​ឯង បើ​អ្នក​ចង់​ទៅ​កាន់​តែ​ឆ្ងាយ​ទៅ​ជាមួយ​គ្នា”៕

អត្ថបទពាក់ព័ន្ធ