fbpx

សេដ្ឋកិច្ចប្រទេសកម្ពុជា រំពឹងងើបឡើងវិញនៅឆ្នាំ 2024! ជំរុញដោយកត្តាចម្បងសំខាន់ៗទាំង 5 នេះ

អត្ថបទដោយ ពិទូ
68 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាននិយាយកាលពីពេលថ្មីៗនេះ ថា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច 6.6 ភាគរយនៅឆ្នាំ 2024 ពោលគឺកើនឡើងពី 5.6 ភាគរយនៅឆ្នាំ 2023។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយកត្តាចម្បងសំខាន់ៗរួមមានដូចជា ការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យ។

នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ថា “ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយ ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប និងសមាហរណកម្មជាសកល។ សម្តេចធិបតី បានបន្ថែមថា “កំណើនសេដ្ឋកិច្ចរបស់យើងត្រូវបានព្យាករណ៍ថានឹងត្រលប់ទៅកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ 7 ភាគរយនៅឆ្នាំ 2028 ដែលជាសញ្ញានៃអនាគតសេដ្ឋកិច្ចដ៏ជោគជ័យ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោកសំខាន់ៗ ចាត់ទុកខ្លួនថាជាប្រទេសមួយសំខាន់ក្នុង សមាហរណកម្មខ្ពស់នៅក្នុងទីផ្សារពិភពលោកដ៏មានថាមពល។ នាយករដ្ឋមន្រ្តីកម្ពុជា បាន​បន្ត​ថា​៖ “ផលិតផល​ ដែលផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​សម្លៀក​បំពាក់ និង​កង់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​គុណភាព និង​តម្លៃ​ប្រកួតប្រជែង​​។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​វត្តមាន​របស់​កម្ពុជា​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ទីផ្សារ​ពិភពលោក”៕

អត្ថបទពាក់ព័ន្ធ