fbpx

ប្រទេសមួយនៅតំបន់អាស៊ាន អាកាសធាតុអាចឡើងកម្តៅ រហូតដល់ 51 អង្សាសេ

អត្ថបទដោយ ពិទូ
97 views

ការិយាល័យអាកាសធាតុជាតិនៃប្រទេសហ្វីលីពីនកាលពី ថ្ងៃច័ន្ទ ទី 8 ខែ មេសា ឆ្នាំ 2024 បានព្រមានអំពីអាកាសធាតុ ដែលអាចឡើងកម្តៅ រហូតដល់ 51 អង្សាសេ នៅក្នុងតំបន់យ៉ាងហោចណាស់ 9 នៅទូទាំងប្រទេស។

ការិយាល័យនេះបាននិយាយថាតំបន់ចំនួន9 ត្រូវបានចាត់ថ្នាក់ជា “គ្រោះថ្នាក់” ដែលបង្ហាញពីសីតុណ្ហភាពចាប់ពី 42-51 អង្សាសេ។ ចំណែក​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃផ្សេងទៀត ​គឺកំពុង​ស្ថិត​ក្រោម​ “ការ​ប្រុង​ប្រយ័ត្ន​ជា​ខ្លាំង” ដោយ​មាន​សីតុណ្ហភាព​ចាប់ពី  33 ដល់ 41 អង្សាសេ។

តំបន់ដែលមានសន្ទស្សន៍កំដៅកម្រិតគ្រោះថ្នាក់ទំនងជានឹងជួបប្រទះការក្តៅហួតហែង និងធ្វើអោយមនុស្សអស់កម្លាំង។ ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្តៅឡើងក្តៅខ្លាំង អាជ្ញាធរហ្វីលីពីន បានណែនាំសាធារណជនឱ្យកាត់បន្ថយសកម្មភាពចេញក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន។

រដ្ឋាភិបាលហ្វីលីពីន បានអនុញ្ញាតឱ្យសាលារៀនធ្វើការសិក្សាតាមអ៊ីនធឺណិតជាជាងការរៀនទល់មុខគ្នា ដើម្បីការពារសិស្ស ជាពិសេសកុមារពីកម្តៅឡើងខ្ពស់៕

អត្ថបទពាក់ព័ន្ធ