111
ព្រឹកថ្ងៃសុក្រ ០៤កេីត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងជូនដំណើរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈ ទៅស្រុកកំណើត។
គោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។