fbpx

រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានអ្នកទេសចរជាតិ និងអន្តរជាតិមកកម្សាន្តប្រមាណជិត៥០ម៉ឺននាក់

អត្ថបទដោយ រាជ មេសា
97 views

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល០២ថ្ងៃ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ មេសា នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ចំនួន៤៦៣,៥៤០ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់។

របាយការណ៍បន្តថា នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ រីឯភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤១៥,០០០ នាក់។

សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អត្ថបទពាក់ព័ន្ធ