fbpx

Apple អាចនឹងបំពាក់កាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 48MP នៅលើទូរស័ព្ទ iPhone ជំនាន់ថ្មី!

អត្ថបទដោយ ពិទូ
81 views

ដំបូងឡើយ យើងបានឮពាក្យចចាមអារ៉ាមអំពីផែនការរបស់ Apple ក្នុងការបន្ថែមកាមេរ៉ាពង្រីកទំហំ 48MP ទៅក្នុងស៊េរី iPhone 17 Pro ដែលដំណឹងនេះបានលេចធ្លាយនៅក្នុង ឆ្នាំ 2023 ហើយទោះបីជា iPhone 16 Pro គឺជាអ្វីដែលយើងគួរនិយាយនៅពេលនេះក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាគ្មានការលេចធ្លាយ ឫ ពាក្យចចាមអារ៉ាមក៏ដោយ យើងអាចប្រាប់អ្នកថា ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ 48MP តែងតែស្ថិតនៅក្នុងផែនការសម្រាប់ម៉ូដែល iPhone លំដាប់ខ្ពស់ និយាយអោយងាយស្តាប់ គឺកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានទំហំ 48-48-48MP។

ឥឡូវនេះចំពោះសំណួរថាហេតុអ្វីបានជាយើងមិនបានឃើញប្រព័ន្ធកាមេរ៉ាដែលកម្រិតខ្ពស់នេះពីក្រុមហ៊ុន Apple នៅឡើយទេ ដូចដែលវាកើតឡើងជាញឹកញាប់ ចម្លើយគឺ “ដោយសារតែក្រុមហ៊ុន Apple មានលទ្ធភាពក្នុងការរង់ចាំ” ។

• iPhone 15 Pro មានកាមេរ៉ាចម្បង 48MP រួចហើយ

• iPhone 16 Pro ត្រូវបានគេរាយការណ៍ថាទទួលបានកាមេរ៉ា ultra-wide-angle 48MP ថ្មី។

• ដូច្នេះ ជំហានបន្ទាប់ តែមួយគត់សម្រាប់ iPhone 17 Pro គឺត្រូវបន្ថែម កាមេរ៉ាទំហំ 48MP ថ្មីរបស់ Apple ជាមួយនឹងឧបករណ៍ពង្រីក periscope 48MP ផ្សេងទៀត៕

អត្ថបទពាក់ព័ន្ធ