fbpx

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចផ្លូវការ នៅ 3 ប្រទេស ក្នុងនោះរួមមាន កម្ពុជា ផងដែរ

អត្ថបទដោយ ពិទូ
150 views

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងប៉ាពួញូហ្គីណេ (PNG) ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 23 ខែមេសា ឆ្នាំ 2024។ 

លោក Wang Yi ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនCPC និងជាប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស។ លោក Wang នឹងធ្វើជាប្រធានកិច្ចប្រជុំលើកទី 4 នៃយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់រវាងចិន និងឥណ្ឌូនេស៊ី និងកិច្ចប្រជុំលើកទី 7 China-Cambodia Intergovernmental Coordination Committee៕

អត្ថបទពាក់ព័ន្ធ