fbpx

ក្រុមហ៊ុន ដំណក់ទឹក យកចន្ទី ច្នៃចេញជាទឹកដោះគោ មានអត្ថប្រយោជន៍ច្រើន ជួយដល់សុខភាព

អត្ថបទដោយ រាជ មេសា
248 views

ដំណក់ទឹក គឺជាសហគ្រាសអាជីវកម្ម បែបគ្រួសារដែល កែច្នៃទឹកដោះគោ ចេញពីផ្លែចន្ទី។ លើសពីនេះ ក្រុមហ៊ុន Start-Up មួយនេះ ចាប់ផ្តើមឡើង គឺមានចក្ខុវិស័យជួយដល់វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។

កញ្ញា អ៊ុន ស្រីនាង សព្វថ្ងៃជា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងទំនាក់ទំនង នៃក្រុមហ៊ុន ដំណក់ទឹក។ កញ្ញា បាននិយាយថា “ក្រុមហ៊ុន ដំណក់ទឹក បង្កើតឡើងដោយមើលឃើញ នូវតម្រូវការ និង ការខ្វះខាតលើវិស័យកសិកម្ម នៅលើទីផ្សារ”។ ស្រីនាង បន្តថា “ក្នុងនាមជាអាជីវកម្ម បែប start-up ក្រុមហ៊ុនដំណក់ទឹក​ សម្រេចជ្រើសរើសចាប់ផ្តើមជាមួយ​ ចន្ទី។ ក្នុងពេលបច្ចុប្បន្ន ដំណក់ទឹក បានបង្កើតផលិតផល ទឹកដោះគោ ចន្ទី ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជួយដល់សុខភាព។

ដំណក់ទឹក បានឈានជើងចូលទីផ្សារ រយៈពេល ៦ខែ។ ក្នុងនាមជា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងទំនាក់ទំនងរបស់ក្រុមហ៊ុន កញ្ញា ស្រីនាង បានថ្លែងថា ដំណក់ទឹក ក៏ត្រូវការជំនួយដើម្បីពង្រីក និង ពង្រឹងអាជីវកម្ម និង ជាពិសេសគឺត្រូវការ ការគាំទ្រពីរដ្ឋាភិបាលក្នុងការជួយដល់ទីផ្សារ ផ្នែកកសិកម្ម។ ស្រីនាង បាន បន្តថា ជំហានបន្ទាប់ ក្រុមហ៊ុនដំណក់ទឹក នឹងមានគម្រោងឈានជើងចូលទៅក្នុងវិស័យកាហ្វេមួយទៀត។

ជាចុងក្រោយ កញ្ញា​ ស្រីនាង ថា ការចាប់ផ្តើមអាជីវកម្មមួយ ច្បាស់ណាស់ថានឹងមាន Challenge និងឧបសគ្គ ចៀសមិនផុត ប៉ុន្តែអ្វីដែលជារឿងល្អ ក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសអាជីវកម្ម start-up នឹងផ្តល់បទពិសោធន៍ដោះស្រាយបញ្ហា ដល់ម្ចាស់អាជីវកម្មទាំងអស់ផងដែរ៕

អត្ថបទពាក់ព័ន្ធ