fbpx

ថៃ ដាក់ផែនការត្រៀមនាំចេញ ទុរេន មួយលានតោន មានតម្លៃស្មើទឹកប្រាក់ជាង 3ពាន់លានដុល្លារ

អត្ថបទដោយ ពិទូ
139 views

ថៃ​ត្រៀម​នឹង​នាំ​ចេញ​ទុរេន​ប្រមាណ ១ លាន​តោន ដែល​មាន​តម្លៃ​ប្រមាណ ១៣០ ពាន់​លាន​បាត (៣,៥ ពាន់​លាន​ដុល្លារ) នៅ​ឆ្នាំ​នេះ នេះ​បើ​តាម​សារព័ត៌មាន Thai PBS World។

ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ស្រេតថាថាវីស៊ីន ក្រសួងកសិកម្ម និងសហករណ៍ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។ នេះរាប់បញ្ចូលទាំងការកំណត់ស្តង់ដារទម្ងន់ស្ងួតសម្រាប់ពូជទុរេនផ្សេងៗ៖ ៣២% សម្រាប់ម៉នថង ៣០% សម្រាប់ចន្ទី និង ២៨% សម្រាប់ក្រដាម ដូចដែលបានរៀបរាប់លម្អិតដោយ Chai Wacharonke អ្នកនាំពាក្យរបស់ Srettha ក្នុង The Nation។

ការនាំចេញទុរេនដែលបង្កើតប្រាក់ចំណូលបាន ១២០ ពាន់លានបាតកាលពីឆ្នាំមុនបានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ ប្រទេស​ថៃ​ដែល​ផលិត​ទុរេន​បាន ៩សែន តោន​ក្នុង​មួយ​ឆ្នាំ នាំ​ចេញ​ជិត​ពីរ​ភាគ​បី​នៃ​ទិន្នផល​នេះ​ជា​ចម្បង​ទៅ​ប្រទេស​ចិន៕

អត្ថបទពាក់ព័ន្ធ