99
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អមដោយថ្នាក់ដឹកនាំ និងប្រធានអង្គភាពក្រោមឱវាទ បានអញ្ជើញពិនិត្យការហាត់សមនូវរបាំបុរាណ របាំសហសម័យ ដើម្បីត្រៀមសម្ដែងក្នុងកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានណែនាំបន្ថែម និងកោតសរសើរដល់អ្នកដឹកនាំការសម្ដែងនិងសិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សម្រាប់សម្ដែងក្នុងកម្មវិធី ពិសារអាហារសាមគ្គីដ៏មានអត្ថន័យនេះ៕