161
សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស 30ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី30ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ 500៛ ។
ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខប្រឹក្សាយោបល់លើសេវាសាធារណៈ 1275 ដោយឥតគិតថ្លៃ