fbpx

ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ថា មន្ត្រីក្រសួងព័ត៌មានជាង១ពាន់ដែលធ្វើតេស្តរកសារធាតុញៀនគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀនទេ

អត្ថបទដោយ រាជ មេសា
97 views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានគូសបញ្ជាក់ថាមន្ត្រីក្រសួងព័ត៌មានជាង១ពាន់នាក់ដែលធ្វើតឹស្តរកសារធាតុញៀនគឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងនៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២៤យ៉ាងដូច្នេះ៖ សូមអបអរសាទរយើងទាំងអស់គ្នា! ក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងព័ត៌មានចំនួន ១៧៣១ រូបដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុ ញៀនក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀន និងគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែមានសារធាតុញៀន និងពាក់ព័ន្ធនឹងគ្រឿងញៀនទេ។

ឯកឧត្តមគូសបញ្ជាក់បន្ថែមថា៖”ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលបានចូលរួមសហការបំពេញកាតព្វកិច្ចនេះប្រកបដោយជោគជ័យ”។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានសូមអរគុណដល់ក្រុមការងារលេខាធិការដ្ឋានដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចការនេះដោយរលូននិងជោគជ័យដ៏ត្រចះត្រចង់៕

អត្ថបទពាក់ព័ន្ធ