ភ្នំពេញ៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗ រួមមាន៖ ១) ផែនការថវិការយៈពេលបីឆ្នាំ (2025-2027) និងការរៀបគម្រោងថវិកាឆ្នាំ២០២៥។ ២)ការរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ “BUILD + 3Ds” ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់រយៈពេលវែង។ ៣) ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ស្របនឹងការវិវត្តនៃវិស័យទេសចរណ៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការរួមបញ្ចូលគម្រោងសំខាន់ៗទៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “BUILD + 3Ds” នីមួយៗ ដើម្បីទ្រទ្រង់កំណើនទេសចរណ៍រយៈពេលវែងរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បើកកិច្ចប្រជុំ ផែនការថវិការយៈពេលបីឆ្នាំ 2025-2027 និងការរៀបគម្រោងថវិកាឆ្នាំ2025
អត្ថបទដោយ រាជ មេសា
អត្ថបទដោយ រាជ មេសា 103 views
103