ក្នុងប្រទេសកម្ពុជា ការបណ្តុះបណ្តាលត្រូវបានលើកទឹកជាខ្លាំងពីសំណាក់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជន។ ការអប់រំនៅប្រទេសកម្ពុជាចាប់ពីកម្រិតមត្តេយ្យរហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា គឺផ្តោតលើការអប់រំនៅក្នុងថ្នាក់រៀនផ្ទាល់ ដែលអ្នករៀននិងអ្នកបង្រៀនអាចមានការទាក់ទងគ្នាដោយ
ផ្ទាល់។ រហូតមកទល់ពេលនេះ ការអប់រំក្នុងទម្រង់នេះ នៅតែទទួលបានការចាប់អារម្មណ៍និងផ្តល់សេចក្តីទុកចិត្តជាងវិធីសាស្រ្តនៃការអប់រំដទៃៗទៀត។
បន្ថែមពីការអប់រំដោយផ្ទាល់នៅក្នុងថា្នក់រៀនពីគ្រូទៅសិស្ស បច្ចុប្បន្ននេះ យើងបានដឹងនូវវិធីសាស្រ្តបង្រៀនមួយបែបថ្មីទៀត គឺការបង្រៀនបែបអនឡាញ។ ការបង្រៀនបែបនេះ ត្រូវបានបណ្តាប្រទេសជាច្រើនដែលមានការអប់រំទំនើបនិងរីកចម្រើនបានផ្តល់ជាមធ្យោបាយសិក្សាដល់សិស្សនិស្សិតរបស់ខ្លួន។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ការអប់រំតាមបែបអនឡាញនេះ បានរីកដុះដាលយ៉ាងខ្លាំងនៅក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។ ទាំងសាសារដ្ឋនិងឯកជនបានជ្រើសរើសវិធីសាស្រ្តបង្រៀនអនឡាញ ដើម្បីឱ្យសិស្សនិស្សិតរបស់ខ្លួនអាចបន្តការសិក្សាបាន។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ វិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា អូស្រ្តាលី (AIST) បានផ្តល់ការសិក្សាតាមរយៈអនឡាញដល់និស្សិតរបស់ខ្លួនដូចបណ្តាគ្រឹះស្ថានអប់រំដទៃដែរ ដែលមកទល់ពេលនេះវិទ្យាស្ថានមាននិស្សិតជាច្រើនបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ក្នុងនោះការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អក្សរសាស្រ្តអង់គ្លេស និងការបង្រៀនភាសាអង់គ្លេសសម្រាប់អ្នកនិយាយភាសាផ្សេងៗ (TESOL) ត្រូវបានផ្តល់ជូននិស្សិត។ បច្ចុប្បន្ន AIST បានផ្តល់សញ្ញាបត្រដល់និស្សិតដែលបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញដំបូងគេនៅប្រទេសកម្ពុជា។ នេះគឺជាការបង្ហាញនូវដំណើរវិវឌ្ឍវិជ្ជមានមួយទៀត នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា។
នៅក្នុងឱកាសនៃវគ្គសិក្សាថ្មីនេះ AIST បានចាប់ផ្តើមទទួលពាក្យសិស្សសុំចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរគឺទី១ អក្សរសាស្រ្តអង់គ្លេស និង TESOL និងទី២ ការគ្រប់គ្រងការអប់រំនិងភាពជាអ្នកដឹកនាំ។ នេះគឺជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកឱកាសសិក្សាកម្រិតខ្ពស់ដោយការសន្សំសំចៃពេលវេលានិងថវិកា។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថាន AIST ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយលោកបណ្ឌិត ឃុន សុគ្រិន និងសហការីរបស់គាត់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លើចក្ខុវិស័យក្នុងទាញយកភាពជឿនលឿនថ្មីៗនៃបច្ចេកវិទ្យាព័ត៌មានវិទ្យាមកកាន់ប្រទេសកម្ពុជា តាមរយៈការបង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តាមប្រព័ន្ធអនឡាញទាំងស្រុង ជាពិសេសផ្តល់ជូនដល់អ្នកសិក្សានូវលក្ខខណ្ឌល្អប្រសើរ ខណៈដែលពួកគាត់កំពុងឋិតក្នុងពេលប្រកបកិច្ចការងារនិងចង់បន្តការសិក្សារបស់ខ្លួនទៅកម្រិតកាន់តែខ្ពស់ ក្នុងតម្លៃសិក្សាសមរម្យ សិក្សាតាមស្តង់ដារអន្តរជាតិ និងបង្រៀនដោយសាស្រ្តាចារ្យទាំងថ្នាក់ជាតិនិងអន្តរជាតិ ផងដែរ។