សមាគមក្លឹបទេសចរណ៍សៀមរាបហៅកាត់ថា ( S T C ) ក្រោមសហហិរញ្ញប្បទានពីមូលនិធីអភិវឌ្ឍន៍ (S D F) ដោយប្រើប្រាស់កម្មវិធីបង្រៀនរបស់ ហូកា ប្រកាសបើកវគ្គបណ្តុះបណ្តាលលើកទីពីរសម្រាប់សិក្ខាកាមចំនួន ២០០ នាក់ លើ៤ជំនាញរួមមាន៖ ១. ការិយាល័យជួរមុខ ២. ម្ហូបអាហារនិងភេសជ្ជៈ ៣. គេហកិច្ច និង៤. ផ្នែកចំអិនអាហារ។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅចាប់ពីខែ កក្កដា ឆ្នាំ ២០២៤ រហូតដល់ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងរយៈពេល ៨ខែ ដែលបានបែងចែកចេញជាពីរគឺ ការសិក្សាទ្រឹស្តរយៈពេល ៤ខែ និង ការចុះហាត់ការរយៈពេល៤ខែ ។
ការសិក្សានេះនឹងមានរយៈពេល ៦ថ្ងៃ ក្នុង១សប្តាហ៍ ដោយទទួលបានអត្ថប្រយោជន៍បន្ថែមរួមមាន ៖
▪️ ប្រាក់ឧបត្ថម្ភ ៥០ដុល្លាក្នុងមួយខែ ▪️ កំឡុងពេលសិក្សាទទួលបានអាហារពីរពេល▪️ ឯកសារផ្តល់ជូនកំឡុងពេលសិក្សា▪️ ឯកសណ្ឋានសម្រាប់សិក្ខាកាម
▪️ សម្រាប់សិក្ខាកាមដែលមកពីជនបទឆ្ងាយសមាគមមានរៀបចំកន្លែងស្នាក់នៅជូន▪️ ការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពកំឡុងពេលសិក្សា សន្តិសុខ និង សុវត្ថិភាព▪️ សញ្ញាប័ត្រទទួលស្គាល់ពីក្រសួងទេសចរណ៍ ដែលប្អូនៗសិស្សានុសិស្សអាចយកទៅប្រើប្រាស់ សម្រាប់ថ្ងៃអនាគត។
អ្វីដែលកាន់តែអស្ចារ្យ សម្រាប់សិក្ខាកាមទាំងអស់នៅពេលបញ្ចប់វគ្គសិក្សាដោយជោគជ័យ នឹងមានក្រុមហ៊ុនជាច្រើនដែលជាដៃគូរសហការ រង់ចាំទទួលយកប្អូនៗទៅបំពេញការងារជាមួយប្រាក់បៀវត្សសមរម្យ ។
សម្រាប់បេក្ខភាពដែលអាចប្រើប្រាស់ភាសាអង់គ្លេសនិងកុំព្យូទ័រនិងទទួលបានអាទិភាពមុនគេ។ សម្រាប់ឯកសារដែលត្រៀមក្នុងបំពេញពាក្យរួមមាន៖
- អត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើតចម្លង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារចម្លង
- រូបថតបច្ចុប្បន្នភាព 4X6 ចំនួន ២សន្លឹក
- អាយុចាប់ពី ១៨ឡើងទៅ
- ព័ត៌មានលម្អិតសូមទាក់ទងលេខ ០១០ ៦៥៥ ៥៥៩