ព្រឹត្តិការណ៍ធំរបស់ Google ដែលប្រិយមិត្តស្នេហាវិស័យបច្ចេកវិទ្យា ទន្ទឹងរង់ចាំបានធ្វើឡើងថ្មីៗនេះ នោះ គឺ Google I/O ។ Google I/O ប្រៀបបានទៅនឹង WWDC របស់ Apple អញ្ចឹងដែរ ដោយគេយកកម្មវិធីនេះ ជាថ្ងៃបញ្ចេញនូវរបកគំហើញ បច្ចេកវិទ្យាថ្មីៗ ដែលក្រុមហ៊ុនរបស់គេ បានអភិវឌ្ឍន៍ឡើងមក។
Firebase Genkit ជាកម្មវិធី ដែល Google អភិវឌ្ឍន៍ឡើង ដើម្បីជួយសម្រួលដល់ developers កាន់តែងាយស្រួលក្នុងការប្រើប្រាស់ AI ដើម្បីបង្កើត App ដោយប្រើប្រាស់កម្មវិធីសរសេរកូដ JavaScript/TypeScript។ Gemini in Gmail អ្នកប្រើកម្មវិធី Gmail នឺងអាចធ្វើការ ស្វែករក ឫ សង្ខេប និង draft នូវ Gmail របស់ពួកកេ ដោយប្រើប្រាស់កម្មវិធី Gemini AI។ Pixel 8a ដែលជាម៉ូដែល Google មិនអាចធ្វើការង់ចាំបានទេ ក្នុងការបញ្ចេញនូវទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន។ នេះគឺម៉ូដែល Pixel 8a ដែលជាទូរស័ព្ទត្រកូល Pixel ស៊េរីថ្មី បំពាក់ដោយឈីប Tensor G3។
ក្រៅពីនោះ Google បានបញ្ចេញនូវ software មួយចំនួនថ្មីៗ ដែលអាចប្រើប្រាស់ AI ដើម្បីធ្វើការផលិតចេញជារូបភាព ឫ សូម្បីតែវីដេអូ ក៏អាចធ្វើបានផងដែរ៕