fbpx

ប្រទេសថៃ អាចនឹងត្រូវពិចារណាផ្លាស់ប្តូរទីតាំង រាជធានី ដោយសារតែបញ្ហាកើនឡើងនូវបម្រែបម្រួលអាកាសធាតុ

អត្ថបទដោយ ពិទូ
101 views

មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងការិយាល័យបម្រែបម្រួលអាកាសធាតុរបស់ប្រទេសថៃបានប្រាប់ AFP នៅថ្ងៃពុធ ទី15 ខែឧសភា ឆ្នាំ២០២៤ ថា ប្រទេសថៃប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរទីតាំងរាជធានីបាងកករបស់ខ្លួនដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ។ 

ការ​ព្យាករ​ជា​បន្តបន្ទាប់​បង្ហាញ​ថា​ទីក្រុង​បាងកក​ដែល​មាន​កម្រិត​​ហានិភ័យទាប ​ត្រូវ​បាន​ជន់​លិច​ដោយ​មហាសមុទ្រ​មុន​ដំណាច់​សតវត្សរ៍។ រាជធានី​បាងកក ដែល​មាន​ភាព​អ៊ូអរនិងមានមនុស្សរស់នៅ​រាប់លាននាក់ ​បាន​ប្រយុទ្ធ​នឹងទឹក​ជំនន់​រួច​ហើយ​ក្នុង​រដូវ​វស្សា។ លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានព្រមានថាទីក្រុងប្រហែលជាមិនអាចសម្របខ្លួនជាមួយពិភពលោកលើផ្លូវឡើងកំដៅបច្ចុប្បន្នរបស់ខ្លួនបានទេ។

លោកបាននិយាយថា “ឥឡូវ​នេះ យើង​ត្រូវ​ត្រឡប់​មក​វិញ ហើយ​គិត​អំពី​ការ​សម្រប​ខ្លួន។ ខ្ញុំស្រមៃថាទីក្រុងបាងកកនឹងស្ថិតនៅក្រោមទឹករួចហើយ ប្រសិនបើយើងស្ថិតនៅក្នុងកាលៈទេសៈរបស់យើង ដូចបច្ចុប្បន្ន”។ លោក​បន្ត​ថា​ “​ដោយ​ផ្ទាល់​ខ្ញុំ​គិត​ថា​វា​ជា​ជម្រើស​ល្អ ដូច្នេះ​យើង​អាច​បំបែក​រាជធានី តំបន់​រដ្ឋាភិបាល និង​តំបន់​អាជីវកម្ម​”​៕

អត្ថបទពាក់ព័ន្ធ