fbpx

កម្ពុជា-ថៃ ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលឲ្យកាន់តែរឹងមាំខ្លាំងឡើងថែមទៀត

អត្ថបទដោយ ពិទូ
84 views

នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤នេះ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបរវាងឯកឧត្តមអគ្គរាជទូតថៃ និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាលើវិស័យសុខាភិបាល ជាពិសេសទាក់ទិននឹងសុខាភិបាលតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងពេលបច្ចុប្បន្ន។ ដោយបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចនូវក្នុងការជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងផ្សេងៗទៀតរួមគ្នានៅថ្ងៃអនាគត ដើម្បីសន្តិសុខសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា៕

អត្ថបទពាក់ព័ន្ធ