fbpx

សាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា នៅលំដាប់ទី៣

អត្ថបទដោយ រាជ មេសា
115 views

ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូង បានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា រហូតទាល់តែសាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងជប៉ុន។ ជាមួយគ្នានោះ សាធារណរដ្ឋកូរ៉េ ក៏កំពុងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មសំខាន់ឡើងជាលំដាប់​​របស់ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នារាត្រីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៤នេះឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-កម្ពុជា កើនដល់៧៥០លានដុល្លារ។ ចំពោះការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េនៅកម្ពុជា​ មានជាង៥ពាន់លានដុ​​ល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានបន្តថានៅកម្ពុជា មានក្រុមហ៊ុនកូរ៉េខាងត្បូងជាង៣០០ ខណៈដែលកូរ៉េខាងត្បូងមានពលករខ្មែរបម្រើរការនៅទីនោះជាង៥ម៉ឺននាក់។

គួររម្លឹកផងដែរថា សាធារណរដ្ឋកូរ៉ និងកម្ពុជា មានទំនាក់តំនងការទូតតាំងពីឆ្នាំ១៩៩៧មក៕ 

អត្ថបទពាក់ព័ន្ធ