fbpx

កិច្ចប្រជុំពិនិត្យរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

អត្ថបទដោយ ពិទូ
79 views

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម លោកជំទាវ និងមន្ត្រីបច្ចេកទេសនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យតាមដាន និងរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួច និងយន្តការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានភារកិច្ចត្រូវរាយការណ៍ពីលទ្ធផលនៃការអនុវត្តវិធានការណ៍ទាំងនេះជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅខែមិថុនា ខាងមុខនេះ។

អង្គប្រជុំ ក៏បានពិនិត្យពិភាក្សាយ៉ាងផុលផុសលើការរៀបចំនិងគ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ (GPSF Tracking System) ដែលនឹងផ្ដល់ភាពងាយស្រួលក្នុងការតាមដាន និងបង្ហាញនូវវឌ្ឍនភាពដែលសម្រេចបាន និងទំរង់របាយការណ៍លម្អិតដែលត្រូវរៀបចំ។

អត្ថបទពាក់ព័ន្ធ