fbpx

ខេត្តក្រចេះបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍សរុបចំនួន ៤៤៤នាក់ ស្រី៣០២នាក់ នៅក្នុងដំណាក់កាលទី២ ឆ្នាំ២០២១-២០២៤

អត្ថបទដោយ រាជ មេសា
167 views

ក្រចេះ៖ នៅសណ្ឋាគារ ហ៊ ប៊ុន្នី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. តំណាងរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធាន គ.គ.ហ. រួមជាមួយលោក ចាន់ សុគន្ធី ប្រធាន មន្ទីរទេសចរណ៍ខេត្តក្រចេះ និងលោកស្រី ប៊ុនថន ធីតា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបង្ហាញលទ្ធផលនៃការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចទេសចរណ៍ អមដោយការតាំងបង្ហាញជំនាញទេសចរណ៍ និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមជ័យលាភី ដេីម្បីបិទគម្រោងដំណាក់កាលទី២ (២០២០-២០២៤) ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក វិស័យឯកជន អ្នកជំនាញទេសចរចរណ៍សរុបចំនួន ៧០រូប។

អង្គសិក្ខាសាលាបានបូកសរុបលទ្ធផលនៃការបណ្តុះបណ្តាល ហូកា ដល់សិក្ខាកាមសរុបចំនួន៤៤៤ នាក់ ស្រី៣០២នាក់ ក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ ទាំងវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ និងទាំងវគ្គបណ្ដុះបណ្ដាលដោយប្រយោល មាន០៨ជំនាញ ក្នុងនោះរួមមាន ៖
១. ជំនាញអ្នកវាយតម្លៃ
២. ជំនាញគ្រូបង្គោល
៣. ជំនាញម្ហូបអាហារ និងភេសជ្ជៈ
៤. ជំនាញ គេហកិច្ច
៥. ជំនាញការិយាល័យជួរមុខ
៦. ជំនាញឆុងកាហ្វេ
៧. ជំនាញចុងភៅ និង
៨. ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍។

អត្ថបទពាក់ព័ន្ធ