fbpx

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយប្រធាន SIAAP ក្នុងការដាក់ឱ្យដំណើរការគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)

អត្ថបទដោយ រាជ មេសា
85 views

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien) ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) លោក Jean-Michel Bordes អគ្គនាយក SIAVB និងលោក Kim Srun Ang អនុប្រធានសមាគម AGERA ដើម្បីពិភាក្សាជាមួយសហជីព SIAAP ក្នុងចូលរួមគាំទ្របន្តទៀតក្នុងគម្រោង SDGERA ធ្វើយ៉ាងអាចដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា សហជីព SIAAP ក៏ធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក្នុងគម្រោងមួយចំនួនក្នុងក្រុងសៀមរាប និងក្នុងការសិក្សាធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់គំរូនៅក្នុងតំបន់អង្គរ ក្នុងក្របខ័ណ្ឌនៃគម្រោង PAAGERA និងនៅក្នុងក្រុងសៀមរាបកន្លងមកដែរ៕

អត្ថបទពាក់ព័ន្ធ