fbpx

ពិធីសម្ពោធជាផ្លូវការវីដេអូចម្រៀងទេវរាជ និងការសម្តែងទស្សនីយភាពសិល្ប:វប្បធម៌

អត្ថបទដោយ រាជ មេសា
106 views

នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី សមាជិកព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងនិងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការវីដេអូចម្រៀងទេវរាជ ដែលនិពន្ធដោយលោក ងួន ចាន់ដេវីត និងច្រៀងដោយ អ្នកនាង ទេព បូព្រឹក្ស និងការសម្តែងទស្សនីយភាពសិល្ប:វប្បធម៌។

កម្មវិធីនេះប្រព្រឹត្តទៅនាសាលមហោស្រពកោះពេជ្រ ដោយមានវត្តមានអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល៣០០០នាក់។

សូមបញ្ជាក់ជូនថា ចំណូលពីការលក់សំបុត្រចំនួន ៧៣,៤៥២,០០០៛ និងថវិការបស់អ្នកនាង ទេព បូព្រឹក្ស ចំនួន ៨,០០០,០០០៛ ត្រូវបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ផងដែរ។

អត្ថបទពាក់ព័ន្ធ