fbpx

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្មជាមួយសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម

អត្ថបទដោយ រាជ មេសា
80 views

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្មជាមួយសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស្តីពីការអភិវឌ្ឍសហគមន៍កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិកម្ម តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប។ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់ថ្នាក់ដឹកនាំក្រសួងត្រូវមានភាពម្ចាស់ការលើការគ្រប់គ្រង ដឹកនាំ មានផែនការមេច្បាស់លាស់ ជាពិំសេសណាំស្វាយចន្ទី។

ដើម្បីប្រសិទ្ធភាពការងារ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំពាក់ព័ន្ធនិងមន្ដ្រីជំនាញ ចាំបាច់ត្រូវចុះឱ្យដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ សិក្សាឱ្យបានគ្រប់ជ្រុងជ្រោយពីស្ថានភាពជាក់ស្តែង ហើយត្រូវមានផែនការវិនិយោគច្បាស់លាស់ ជាពិសេសត្រូវប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាកសិករ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការអភិវឌ្ឍនៅក្នុងវិស័យកសិកម្មចាំបាច់ ត្រូវការដៃគូសហការចូលរួមនៅក្នុងចំណុចដែលខ្វះខាត ជាអាទិ៍ទីប្រឹក្សាជួយគាំទ្រដល់ការបង្កើតសហគមន៍កសិកម្មទំនើប ការបង្កើតផែនការវិនិយោគ ដែលជួយឱ្យកសិករអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទពាក់ព័ន្ធ