fbpx

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia ជុំវិញបច្ចុប្បន្នភាពទូរថភ្លើងដែលបានបញ្ជាទិញពីប្រទេសជប៉ុន

អត្ថបទដោយ ពិទូ
79 views

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia (RRC) ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុន RRC ធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅ និងស្ថានភាពបច្ចុប្បន្ន និងលក្ខណៈបច្ចេកទេសរបស់ទូរថភ្លើង។

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន RRC ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ នៅពេលដែលទូរថភ្លើងដាក់ឱ្យដំណើរការ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាពនៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន៕

អត្ថបទពាក់ព័ន្ធ