fbpx

គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% ហើយ គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ

អត្ថបទដោយ ពិទូ
104 views

គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

វឌ្ឍនភាពការងារសាងសង់រួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។

គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៤គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ៕

អត្ថបទពាក់ព័ន្ធ