fbpx

ឯកឧត្តម ចាន់ទី សុធី តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទនៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤

អត្ថបទដោយ រាជ មេសា
92 views

នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ទី សុធី ជំនួយការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទនៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការចូលរួមជាច្រើនកុះករពីសំណាក់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ជាការបង្ហាញឱ្យឃើញពីការយល់ដឹងនូវសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ ក៏ដូចជាវឌ្ឍនភាពនៃការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសកម្ពុជាដោយការដាក់តាំងបង្ហាញនូវសមិទ្ធភាពឌីជីថលផ្សេងៗពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា សហគ្រាស គ្រឹះស្ថានឧស្សាហកម្ម ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ជាដើម។

ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ទាំងអស់ ពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការបង្ហាញឱ្យសាធារណជនទាំងអស់បានឃើញនូវសមិទ្ធផលរដ្ឋាភិបាលឌីជីថលរបស់ គ.រ.ឌ. ផ្ទាល់នៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ រយៈពេល ២ថ្ងៃកន្លងមកនេះផងដែរ។ ពួកយើងសង្ឃឹមថានឹងបានបន្តចូលរួមនៅក្នុងព្រឹត្តិការណ៍នេះម្ដងទៀតនាពេលខាងមុខ!

ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

DGC Website:

go.gov.kh/dgc/site

DGC Telegram Channel:

go.gov.kh/dgc/tg

DGC LinkedIn:

go.gov.kh/dgc/lnkd

អត្ថបទពាក់ព័ន្ធ