98
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ ចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាលវះកាត់ ជូនអ៊ំស្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
ក្រោយពីវះកាត់ អ៊ំស្រីបន្តសម្រាកតាមដាននៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ICU រហូតបានធូរស្រាលជាលំដាប់ ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ អ៊ំស្រី បានប្រសើរឡើង និងអាចចាកចេញពីមន្ទីរពេទ្យហើយ ជាមួយនឹងអារម្មណ៍ត្រេកអរជាពន់ពេក ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយក្នុងការព្យាបាល និងស្នាក់នៅ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕