fbpx

ឯកឧត្តមរដ្ឋលេខាធិការ ញឹក វណ្ណារ៉ា អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្ដល់សេវាសមស្រប

អត្ថបទដោយ រាជ មេសា
80 views

សណ្ឋាគារ SUN&MOON ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្ដល់សេវាសមស្រប លើកទី០២ ដោយមានវត្តមានចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម លោកជំទាវ រដ្ឋលេខា អនុរដ្ឋលេខាធិការ អគ្គលេខាធិការ គ.ជ.ប.ជ អគ្គនាយក អគ្គស្នងការរង លោក លោកស្រី ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូរ ។


កម្មវិធីរៀបចំដោយគម្រោងTRUST (គម្រោងការអភិវឌ្ឍសមត្ថភាពដើម្បីជួយ ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស) JICA បានសហការអនុវត្តគម្រោងជាមួយនាយកដ្ឋានគាំពារជនរងគ្រោះ នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

អត្ថបទពាក់ព័ន្ធ