88
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម អមដោយថ្នាក់ដឹកនាំ ម.ជ.ជ. បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដើម្បីពិនិត្យលើលទ្ធផលសម្រេចបាននិងពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមដែលបានជួបប្រទះដូចជា ករណីការផ្តល់បណ្ណសមធម៌ដល់គ្រួសារដែលបានសម្ភាសន៍ជាប់នៅមានភាពយឺតយ៉ាវ ករណីទិន្នន័យពិការភាពនៅក្នុងទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រមានចំនួនតិច និងទិន្នន័យអ្នកផ្ទុកជំងឺអេដស៍ ដោយមានសមាសភាពចូលរួមពីបណ្តាក្រសួងនានាចំនួន៣៥នាក់។